រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ណានៗ និងកូវីត នៅតែខ្លាំងទទួលបានសារបោះឆ្នោតគាំទ្រនាំមុខគេ៤សប្ដាហ៍ជាប់គ្នា ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកX Factor Cambodia រដូវកាលទី២!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ ដៃគូប្រឡងចម្រៀងដ៏ស្រស់សង្ហារនិងស្រស់សោភាវ័យក្មេង២រូប ង៉ា ស្រីណាន និងញ៉ឹប កូវីត កំពុងឆក់យកបេះដូងអ្នកគាំទ្រយ៉ាងខ្លាំង តាមរយៈការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia រដូវកាលទី២ របស់ក្រុមហ៊ុនហង្សមាស ពីមួយវគ្គទៅមួយវគ្គពួកគេទាំង២ បានសហគ្នាធ្វើបានយ៉ាងល្អ ពោលក្នុងវគ្គឡាយសូរ៤សប្ដាហ៍មកនេះ ពួកគេទាំង២ទទួលបានសារបោះឆ្នោតពីមហាជននាំមុខគេរហូត ដែលនាំឱ្យពួកគេបានឡើងទៅកាន់វគ្គពាក់កណ្ដាលដាច់ព្រ័ត្រនៅសប្ដាហ៍ក្រោយ។

ស្រីណាន និងកូវីត ពីមួយវគ្គទៅមួយវគ្គ តែងតែទទួលបានការសរសើរពីសំណាក់គណៈកម្មការទាំងបួនមិនដាច់ពីមាត់ ពិសេសគ្រូបង្វឹករបស់ពួកគេផ្ទាល់ អ្នកនាង«ឱក សុគន្ធកញ្ញា» ពាក់ព័ន្ធនឹងការបង្ហាញទេពកោសល្យដ៏ប៉ិនប្រសប់របស់ពួកគេ។

ជាមួយនឹងភាពជោគជ័យរបស់អ្នកទាំង២ ក៏មានបេក្ខជន២រូបត្រូវខកចិត្តជ្រុះចេញពីកម្មវិធី ដោយទឹកមុខក្រៀមក្រំ នោះគឺក្រុមអ៊ិចធូរប៊យ កូនក្រុម កញ្ញា «សុខ សីឡាលីន» និង«លន់ រ៉ូហ្ស៊ីកា»កូនក្រុមលោក «ណុប ប៉ាយ៉ារិទ្ធ»។

សូមជម្រាបថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia រដូវកាលទី២ នៅសប្ដាហ៍ក្រោយនេះ បានឈានចូលមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយដោយក្នុងនោះខូត កញ្ញា នៅសល់កូនក្រុមចំនួន៣រូប ខូត សុ វណ្ណរាជ នៅសល់កូនក្រុមចំនួន២រូប ខូត ប៉ាយ៉ារិទ្ធ នៅសល់កូនក្រុមចំនួន២រូប និងខូត ឡាលីន នៅសល់កូនក្រុមតែមួយរូបប៉ុណ្ណោះ៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…