រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មោទនភាពជាតិ! របាំអប្សរាខ្មែរ ត្រូវបានយកមកបង្ហាញក្នុងកម្មវិធីមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម ២០២៦

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(បារាំង)៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយសមាគមសិល្បៈខ្មែរទេពមនោរម្យនៅប្រទេសបារាំង បាននាំយករបាំអប្សរាចូលរួមសម្តែងក្នុងកម្មវិធីមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម ឆ្នាំ២០២៦ នៅប្រទេសបារាំង។

ក្រសួងវប្បធម៌បានគូសបញ្ជាក់ថា ជាមួយនេះ ដើម្បីជាការរំលឹកដល់ស្នាព្រះហស្ត និងគុណូបការ:ដ៏ធំធេងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមនាមជាស្ថាបនិកមួយព្រះអង្គនៃអង្កការហ្រ្វង់កូហ្វូនី ក្រុមសិល្បៈក៏បានសម្តែងទស្សនីយភាព ព្រៃប្រសិទ្ធ ដែលស្នាដៃព្រះរាជនិពន្ធរបស់ព្រះមរបរដ្ឋកោដ្ឋ សម្តែងក្នុងពិធីនោះផងដែរ។ សូមបញ្ជាក់ថា កម្ពុជាត្រូវបានជ្រើសរើសជា«ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម ឆ្នាំ២០២៦៕ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…