សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)
ចំពោះក្មួយៗដែលប្រឡងជាប់ ពិតជាគាប់ប្រសើរ និងជាមោទនភាពដ៏ធំធេង។ ដោយឡែក ចំពោះក្មួយៗដែលមិនទាន់ទទួលបានលទ្ធផលដូចបំណង សូមកុំបាក់ទឹកចិត្ត ឬអស់សង្ឃឹមឡើយ ព្រោះទ្វារនៃឱកាសអនាគតនៅតែបើកចំហយ៉ាងទូលំទូលាយ។
ក្មួយៗនៅតែអាចបន្តការសិក្សាយក សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ហើយអាចបន្តអភិវឌ្ឍសមត្ថភាពរហូតដល់ កម្រិតបរិញ្ញាបត្របច្ចេកទេស ពេញលេញបានដូចគ្នា។
ក្រោមការយកចិត្តទុកដាក់ និងការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សូមក្មួយៗកុំស្ទាក់ស្ទើរក្នុងការចាប់យកឱកាសសិក្សាជំនាញវិជ្ជាជីវៈ TVET និងទទួលបានចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងច្បាស់លាស់ ងាយស្រួលរកការងារធ្វើឆាប់រហ័ស និងមានតម្រូវការទីផ្សារខ្ពស់កសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អនាគតភ្លឺស្វាង។
ព័ត៌មានលម្អិតអំពីការចុះឈ្មោះ និងជំនាញសិក្សានៅគ្រឹះស្ថាន TVET សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ Hotline៖ ១២៩៧ (ឥតគិតថ្លៃ)៕ដោយ៖ ប៉ៃ សុឃីម
កុំទាន់អស់សង្ឃឹមជាប់ក្តី ធ្លាក់ក្តី! អនាគតមិនទាន់បញ្ចប់ត្រឹមបាក់ឌុបទេ—ជំនាញ TVET ជួយអ្នកកសាងអាជីពច្បាស់លាស់»
KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ
