ក្រុមការងារជំនាញកសិកម្មខេត្តកំពង់ឆ្នាំង ចុះពិនិត្យ និងវាយតម្លៃការខូចខាតស្រែវស្សាដោយសារគ្រោះរាំងស្ងួត
នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដឹកនាំដោយ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃការិយាល័យក្សេត្រសាស្ត្រ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងការិយាល័យគណនេយ្យ បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ព្រមទាំងមន្ត្រីកសិកម្មឃុំស្វាយ ឃុំត្បែងខ្ពស់ ឃុំស្វាយជុក ឃុំពាម ឃុំឈានឡើង និងឃុំក្រាំងល្វា បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងលើស្ថានភាពស្រែវស្សារបស់បងប្អូនប្រជាកសិករ។
ការចុះអន្តរាគមន៍នេះ ធ្វើឡើងដើម្បីពិនិត្យទំហំផ្ទៃដីស្រែវស្សាដែលកំពុងរងផលប៉ះពាល់ និងប្រឈមនឹងការខូចខាត ដោយសារបញ្ហាភាពរាំងស្ងួតអូសប្រឡាយបណ្តាលមកពីឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) នៅទូទាំងស្រុក សំដៅស្វែងរកវិធានការជួយសង្គ្រោះ និងដោះស្រាយបញ្ហាប្រឈមជូនកសិករឱ្យបានទាន់ពេលវេលា៕ដោយ៖ ប៉ៃ សុឃីម















