(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ព្រឹទ្ធសភាបានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនក្រុមការងារសាងសង់អគារវិមានសាមគ្គីភាព និងក្រុមការងារសរសេរចងក្រងសៀវភៅវិមានរដ្ឋចំការមន នៃព្រឹទ្ធសភា ចំនួន៣១រូប ក្រោមអធិបតីភាពរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការសាងសង់អគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។
គ្រឿងឥស្សរិយយស និងមេដាយការងារ ដែលត្រូវបំពាក់ជូនក្រុមការងារសាងសង់អគារវិមានសាមគ្គី និងក្រុមការងារសរសេរចងក្រងសៀវភៅវិមានរដ្ឋចំការមន នៃព្រឹទ្ធសភា មានចំនួន៣១គ្រឿង រួមមាន៖ -គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ចំនួន១៣គ្រឿង -គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន០៤គ្រឿង -គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់សេនា ចំនួន០៦គ្រឿង -គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ចំនួន៨គ្រឿង៕ដោយ៖ ធី លីថូ






