រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សង្គ្រោះទាន់ពេល! កូនត្រីកម្ររាប់លានក្បាលត្រូវបានដោះលែងពី «លូស្បៃមុង» ក្នុងរដូវបិទនេសាទឆ្នាំ២០២៦

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កូនត្រីចម្រុះទើបញាស់មិនតិចជាង ២៥ ប្រភេទ រួមទាំងប្រភេទត្រីកម្រជិតផុតពូជផងនោះ ត្រូវបានអាជ្ញាធរជំនាញ និងអង្គការដៃគូសហការចុះអន្តរាគមន៍រំដោះចេញពីឧបករណ៍នេសាទខុសច្បាប់ទាំងនោះ ក្នុងអំឡុងរដូវបិទនេសាទឆ្នាំ២០២៦។

យោងតាមអង្គការ «អច្ឆរិយៈនៃទន្លេមេគង្គ» (Wonders of the Mekong) កូនត្រីដែលជាប់ក្នុងលូស្បៃមុងទាំងនោះ មិនមែនជាត្រីល្អិតធម្មជាតិឡើយ តែជាកូនត្រីទើបញាស់ដែលមានអាយុកាលទើបតែជាង១សប្តាហ៍នៃប្រភេទត្រីមេពូជធំៗ ដែលខ្លះអាចលូតលាស់រហូតដល់ទម្ងន់៣០០គីឡូក្រាម ខណៈការនេសាទបែបបំផ្លិចបំផ្លាញនេះកំពុងធ្វើឱ្យបាត់បង់ផលត្រីរាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ។

យុទ្ធនាការចុះបង្ក្រាបទ្រង់ទ្រាយធំដើមខែកញ្ញានេះ ដឹកនាំផ្ទាល់ដោយ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមគម្រោង «ការការពារ និងស្តារឡើងវិញនូវច្រកផ្លូវរបៀងជម្រកត្រីនៅក្នុងទន្លេមេគង្គ» ដោយបានលាតសន្ធឹងចាប់ពីខេត្តក្រចេះ រហូតដល់ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ថ្វីដ្បិតតែក្រុមជនល្មើសបានប្រើល្បិចបិទខ្ទប់ផ្លូវទឹកដោយកំប្លោកយ៉ាងណាក្តី ក៏កម្លាំងសមត្ថកិច្ចនៅតែអាចរុះរើឧបករណ៍លូស្បៃដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…