ឯកឧត្តម មីន អោងឡាំង អញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន
អត្ថបទក្នុងបណ្ណសារ
ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា បានអញ្ជើញទស្សនាប្រាង្គប្រាសាទបុរាណខ្មែរនៅក្នុងខេត្តសៀមរាប ជាពិសេសប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលជាសំណង់បុរាណដ៏ល្បីល្បាញរបស់កម្ពុជា។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មីន អោងឡាំង ទៅកាន់តំបន់ប្រាសាទបុរាណខ្មែរ បានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
ដោយ៖ សុភ័ក្រ្ត



