រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-ចិនរួមគ្នាដោះស្រាយបញ្ហាប្រឈម បើកទ្វារកាលានុវត្តភាពថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម យាន តុង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំបានផ្តោតលើការពិនិត្យវឌ្ឍនភាពនៃការអនុវត្តលទ្ធផលកិច្ចប្រជុំលើកទី៧ និងពិភាក្សាអំពីបញ្ហាប្រឈម កាលានុវត្តភាពថ្មីៗ ព្រមទាំងទិសដៅបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងកិច្ចសហការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ជាមួយគ្នានេះ កម្ពុជា-ចិនបានពិភាក្សាពីការបន្តសហការគ្នា ដើម្បីកែលម្អបរិយាកាសអំណោយផលដល់ការធ្វើពាណិជ្ជកម្ម និងធុរកិច្ច។ កិច្ចប្រជុំត្រូវបានរំពឹងថា នឹងជួយបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…