សម្ដេចតេជា ហ៊ុន សែន ប្រកាសលុបចេញពីបណ្តាញទំនាក់ទំនងសង្គម ប្រសិនបើបងប្អូនណាដែលភ្ជាប់មក សម្ដេចដោយគ្មានការអនុញ្ញាត
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅល្ងាចថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៦នេះលើបណ្ដាញទំនាក់ទំនងសង្គមបានសរសេរថា៖(បើស្រឡាញ់កុំទៅញឹកបើរលឹកទៅម្តងៗ)នេះភាសារប្រៀនប្រដៅរបស់ដូនតា។ ថ្ងៃនេះជាខួបមួយខែរបស់ចៅខ្ញុំគួរតែរីករាយតែបែជាមិនសប្បាយចិត្តដោយសារថ្ងៃនេះមានសារចូលមកតាមTelegram & WhatsAppជិត២០ ខ្លះផ្ញើសារសុំចូលជួបផ្ទាល់ខ្លះនិយាយរឿងលំបាកក្នុងគ្រួសារនិងពិសេសសុំលុយទិញផ្ទះ សុំលុយទិញម៉ូតូម្តង២គ្រឿង ខ្លះមិនដាក់ត្រង់ទេគឺទិញមធ្យោបាយធ្វើដំណើរតែច្បាស់ជារថយន្តហើយព្រោះគាត់មានម៉ូតូជិះ
ហើយនិងខ្លះទៀតសុំលុយបង់ថ្លៃសាលាឲ្យកូនទៅរៀននៅក្រៅប្រទេស។ល។
សម្ដេចបានថ្លែងទៀតថាកន្លងមកខ្ញុំធ្លាប់ជួយសម្រាប់និស្សិតក្រីក្រឲ្យលុយជួលផ្ទះបង់ថ្លៃសាលានិងប្រាក់ខ្លះៗសម្រាប់ជីវភាពដែលរាប់រយឬរាប់ពាន់ដុល្លារប៉ុណ្ណោះតែថ្ងៃនេះគិតតែមនុស្ស៤នាក់មានតម្លៃរាប់ម៉ឺនដុល្លារ។ថ្លៃទិញផ្ទះ ថ្លៃទិញឡាននិងម៉ូតូនិងថ្លៃបង់ថ្លៃសាលារាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំដែលវាថ្លៃជាងជំនាន់កូនៗខ្ញុំទៅរៀននៅក្រៅប្រទេសទៅទៀត។
ក្រៅពីរឿងលុយនៅរឿងរំខានពេលវេលាតាមរយះផ្ញើសារស្ទើរៀងរាល់ថ្ងៃព្រឹកពេលកូនចេញទៅរៀនក៏ផ្ញើសារមកពេលល្ងាចកូនចេញពីរៀនក៏ផ្ញើសារមកទាំងសម្លេងទាំងសំណេរ។
ខ្ញុំសូមជំរាបថាសព្វថ្ងៃខ្ញុំនិងកូនប្រុសៗពិសេសកូនដែលធ្វើនាយករដ្ឋមន្ត្រីខ្ញុំទាក់ទងតិចណាស់ព្រោះខ្ញុំដឹងថាគេរវល់ណាស់។ការងារណាដែលអាចពន្យាបានផ្អាកសិនរង់ចាំដោះស្រាយពេលក្រោយ។
ខ្ញុំសូមទោសចំពោះអ្នកដែលសុំជួបខ្ញុំផ្ទាល់ដែលខ្ញុំមិនអាចជួបបាន។ប្រសិនខ្ញុំត្រូវជួបខ្ញុំហៅមកជួបតែម្តងដូចករណីវ៉ាន សែនវ៉ានិងគ្រួសារមុននេះជាង១០ថ្ងៃ។ខ្ញុំក៏សូមជំរាបមុនថាខ្ញុំនឹងលុប
ចេញពីបណ្តាញទំនាក់ទំនងសម្រាប់បងប្អូនណាដែលភ្ជាប់មកខ្ញុំដែលគ្មានការអនុញ្ញាតិ។
សម្ដេចបញ្ជាក់ថាចុងក្រោយសូមរំលឹកសារជាថ្មីនូវពាក្យប្រដៅរបស់ដូនតាថា(បើស្រឡាញ់ទៅទៅញឹកបើរលឹកទៅម្តងៗ)ទៅលេងផ្ទះគេរាល់ថ្ងៃគេធុញទ្រាន់និងបើផ្ញើសារមករាល់ថ្ងៃក៏គេធុញទ្រាន់ដែរក្នុងករណីសារនោះមិនទាក់ទេជាមួយការងារនៃអ្នកទទួល។
ខ្ញុំមិនគួរបញ្ចេញសារបែបនេះទេតែបើមិនបញ្ចេញករណីបែបនេះនឹងមានបន្ត ហើយកាន់តែច្រើនព្រោះលេខទូរសព្វ័ខ្ញុំមានអ្នកស្គាល់កាន់តែច្រើន។
