អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនថ្លែង៖ តំបន់ឆបោកតាមអនឡាញនៅកម្ពុជាត្រូវបានលុបបំបាត់ទាំងស្រុង
ចុចលើតំណភ្ជាប់ ដើម្បីអានព័ត៌មានលម្អិត
ថ្ងៃទី២៣ ខែកញ្ញា លោកយ៉ាង វីលីន (Yang Weilin) អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានថ្លែងនៅក្នុងសន្និសីទអន្តរជាតិ "ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញឆ្នាំ២០២៦" ដែលធ្វើឡើងនៅទីក្រុងភ្នំពេញថា កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបន្តពង្រឹងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញជាបន្តបន្ទាល់ ដោយបានអនុវត្តន៍សំណុំវិធានការជាច្រើនក្នុងការកែលម្អច្បាប់ ការអនុវត្តច្បាប់ដោយតឹងរ៉ឹង ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបានធ្វើយុទ្ធនាការប្រឆាំងការឆបោកជាច្រើនផងដែរ។
លោកយ៉ាង វីលីន បានគូសបញ្ជាក់ថា ជាមួយនឹងការជំរុញសកម្មភាពពាក់ព័ន្ធជាបន្តបន្ទាល់ តំបន់ឆបោកតាមអនឡាញបែបកាស៊ីណូធំៗនៅក្នុងប្រទេសកម្ពុជាត្រូវបានលុបបំបាត់ទាំងស្រុងហើយ ហើយជនសង្ស័យពាក់ព័ន្ធនឹងការឆបោករាប់ម៉ឺននាក់ត្រូវបានចាប់ខ្លួន និងធ្វើការបញ្ជូនត្រឡប់ទៅវិញ។ លោកបានថ្លែងថា សមិទ្ធផលរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមទូរស័ព្ទ និងបណ្តាញអនឡាញទទួលបានការយកចិត្តទុកដាក់ និងការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។
ទិន្នន័យដែលបានប្រកាសដោយគណៈកម្មាធិការពិសេសប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញរបស់កម្ពុជាពីមុនមកបង្ហាញថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ភាគីកម្ពុជាបានស៊ើបអង្កេតទីតាំងសង្ស័យឆបោកចំនួន៨៣២កន្លែង បានចាត់វិធានការលើទីតាំងចំនួន៦៦៣កន្លែងក្នុងចំណោមទីតាំងទាំងនោះ និងបានគ្រប់គ្រងតំបន់ឆបោកធំៗចំនួន៨៦កន្លែង។ ក្នុងអំឡុងពេលដូចគ្នា ប្រាក់ក្នុងគណនីធនាគារពាក់ព័ន្ធនឹងការឆបោកជាង៣០០លានដុល្លារអាមេរិកត្រូវបានកកិត។
ថ្ងៃទី២៣ ដល់ទី២៤ ខែកញ្ញា កម្ពុជាបានរៀបចំសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញលើកដំបូងនៅទីក្រុងភ្នំពេញ ដោយមានតំណាងចូលរួមពី២៧ប្រទេស និង៧អង្គការអន្តរជាតិ។ គ្រប់ភាគីរំពឹងថានឹងអនុម័ត "សេចក្តីថ្លែងការណ៍ភ្នំពេញ" នៅថ្ងៃទី២៤ ខែកញ្ញា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការឆបោកឆ្លងដែនឱ្យកាន់តែរឹងមាំថែមទៀត។

