ផ្លូវជាសរសៃឈាមសេដ្ឋកិច្ច៖ ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យសមិទ្ធផលផ្លូវបេតុងថ្មីនៅភូមិកោះខ្យង
ខេត្តព្រះសីហនុ៖ ផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវផ្លូវបេតុងមួយខ្សែស្ថិតនៅភូមិកោះខ្យង ដែលមានប្រវែង ៣០៥ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ដែលទើបតែសាងសង់រួចរាល់ជាស្ថាពរ។
សមិទ្ធផលផ្លូវបេតុងថ្មីមួយខ្សែនេះ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសលើកកម្ពស់សេវាដឹកជញ្ជូនកសិផល ផលនេសាទ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចក្នុងសហគមន៍ទាំងមូលឱ្យកាន់តែរីកចម្រើនប្រសើរឡើង៕ដោយ៖ ប៉ៃ សុឃីម








