រដ្ឋបាលសង្កាត់រាម ចុះផ្សព្វផ្សាយ និងផ្តល់គ្រាប់ពូជដល់ប្រជាពលរដ្ឋនៅតំបន់ព្រែកត្របែក
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់រាម ដឹកនាំដោយលោក កែវ ហាក់លី សមាជិកក្រុមប្រឹក្សាសង្កាត់រាម តំណាងលោកចៅសង្កាត់រាម បានសហការជាមួយអង្គការ AllKids ចុះផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងជូនប្រជាពលរដ្ឋនៅតំបន់ព្រែកត្របែក ដែលជាតំបន់ដាច់ស្រយាល ស្ថិតក្នុងភូមិស្មាច់ដែង។
ក្នុងសកម្មភាពនេះ ក្រុមការងារបានផ្សព្វផ្សាយអំពីលេខសង្គ្រោះបន្ទាន់ ២៤ម៉ោង និងគោលការណ៍ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការយល់ដឹង និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ក្រុមការងារក៏បានផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងការងារកសិកម្ម និងចែកជូនគ្រាប់ពូជដំណាំដល់ប្រជាពលរដ្ឋ ដើម្បីយកទៅដាំដុះ និងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ។
សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមគាំទ្រប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ឱ្យទទួលបានចំណេះដឹង និងការគាំទ្រដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ៕
ដោយ៖ ប៉ៃ សុឃីម










