ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

លិខិតអំពាវនាវ ស្ដីពីការចូលរួមឧបត្ថម្ភសម្ភារសិក្សា និងឯកសណ្ឋាន ដល់សិស្សនៃសាលាបឋមសិក្សាស្មាច់ដែង ក្នុងឆ្នាំសិក្សា ២០២៦-២០២៧

សូមគោរពជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អាជីវករ ព្រមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់!
តាងនាមឱ្យគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាស្មាច់ដែង និងក្នុងនាមខ្ញុំបាទផ្ទាល់ជាប្រធានគណៈកម្មការ សូមអំពាវនាវក្នុងឱកាសដែលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ឈានចូលមកដល់នាពេលខាងមុខនេះ។
ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងផ្ដល់កម្លាំងចិត្តដល់កូនក្មួយសិស្សានុសិស្សដែលខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានចំណាត់ថ្នាក់ល្អ ក៏ដូចជាជួយសម្រាលបន្ទុកជីវភាពដល់កុមារី-កុមារាដែលជួបការខ្វះខាត ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ សាលាយើងខ្ញុំសូមទទូចស្នើសុំការឧបត្ថម្ភគាំទ្រនូវសម្ភារចាំបាច់មួយចំនួនរួមមានសម្ភារសិក្សា សៀវភៅសរសេរ, ប៊ិច, ខ្មៅដៃ, បន្ទាត់ និងសម្ភារសិក្សាផ្សេងៗ
សម្លៀកបំពាក់ ឯកសណ្ឋានសិស្សានុសិស្ស (សម្រាប់កុមារខ្វះខាត និងសិស្សឆ្នើម)
ខ្ញុំបាទទទួលយកនូវរាល់អំណោយដ៏ថ្លៃថ្លា ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លារបស់អស់លោក-លោកស្រីសប្បុរសជន ទៅបែងចែក និងប្រើប្រាស់ឱ្យចំគោលដៅ ប្រកបដោយតម្លាភាព និងស្របតាមបំណងប្រាថ្នារបស់សប្បុរសជនទាំងអស់គ្នា។
ព័ត៌មានទំនាក់ទំនងសម្រាប់ការចូលរួមឧបត្ថម្ភ សូមអញ្ជើញមកកាន់សាលាបឋមសិក្សាស្មាច់ដែងដោយផ្ទាល់ ក្នុងម៉ោងរដ្ឋបាលធ្វើការ ស្ថិតនៅសង្កាត់រាមក្រុងកំពង់សោមខេត្តព្រះសីហនុ៕
ដោយ៖ ប៉ៃ សុឃីម