ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ប្រាសាទមេបុណ្យខាងលិច ត្រៀមសម្ពោធជាផ្លូវការនៅខែវិច្ឆិកាខាងមុខក្នុងការអភិរក្ស ថែរក្សា និងលើកតម្លៃប្រាសាទបុរាណ

ពេញ សុភ័ក្រ្ត

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យការដ្ឋានប្រាសាទមេបុណ្យខាងលិច ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំសោភ័ណភាពបរិស្ថានជុំវិញប្រាសាទ ឱ្យមានភាពស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ល្អ ត្រៀមសម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។


ការចុះពិនិត្យនេះ មានគោលបំណងធានាឱ្យការរៀបចំទីតាំង និងបរិស្ថានជុំវិញប្រាសាទមានភាពសមស្រប និងត្រៀមលក្ខណៈបានល្អសម្រាប់ពិធីសម្ពោធជាផ្លូវការ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា ក្នុងការអភិរក្ស ថែរក្សា និងលើកតម្លៃប្រាសាទបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។

ប្រាសាទមេបុណ្យខាងលិច គឺជាសំណង់បុរាណដ៏សំខាន់មួយនៅក្នុងតំបន់អង្គរ ដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងវប្បធម៌។ ការរៀបចំត្រៀមសម្ពោធនាពេលខាងមុខនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ និងបង្កើតលក្ខខណ្ឌសមស្របសម្រាប់សាធារណជនបានស្វែងយល់ និងកោតសរសើរចំពោះតម្លៃដ៏វិសេសវិសាលនៃសម្បត្តិវប្បធម៌ខ្មែរ៕

អត្ថបទដោយ ៖ សុភ័ក្រ្ត