នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីអុីស្រាអែល លោក Isaac Herzog នៅរសៀលថ្ងៃទី១៥ ខែតុលា នៅប្រទេសអាស៊ែបែហ្សង់ ដោយភាគីទាំងពីរបានផ្លាស់បូរយោបល់លើបញ្ហាពាក់ព័ន្ធនានា។


ជំនួបនេះធ្វើឡើងក្នុងអំឡូងពេលដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសអាស៊ែបែហ្សង់ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្និសីទវាស់វែងទំនុកចិត្តនិងសហប្រតិបត្តិការគ្នានៅអាស៊ីលើកទី៧ (សន្និសីទCICA)។


សន្និសីទCICA គឺជាវេទិកាពហុភាគីនិងកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ី ដែលមានគោលបំណងលើកកម្ពស់ការជឿទុកចិត្តគ្នា កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសសមាជិក។ ការចូលរួមរបស់លោក ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលនេះ ក៏ផ្តល់ឱកាសសម្រាប់កម្ពុជាក្នុងការផ្លាស់បូរយោបល់ជាមួយបណ្ដាប្រទេសផ្សេងទៀត និងពង្រឹងទំនាក់ទំនងទ្វេភាគីផងដែរ។
បច្ចុប្បន្ន ខ្លឹមសារលម្អិតនៃកិច្ចពិភាក្សារវាងភាគីទាំងពីរ និងថាតើមានការឯកភាពសហប្រតិបត្តិការបន្ថែមដែរឬទេ នៅត្រូវរង់ចាំព័ត៌មានផ្លូវការបន្ថែមពីកម្ពុជា និងអុីស្រាអែល។
