ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

មេបញ្ជាការរងជើងទឹករុស្ស៊ី អញ្ជើញមកដល់មូលដ្ឋានសមុទ្ររាម! ដើម្បីជួបពិភាក្សាការងាររឹតចំណងមិត្តភាពកងទ័ពប្រទេសទាំងពីរ

នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូកងទ័ពជើងទឹកនៃសហព័ន្ធរុស្ស៊ី ដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីឯក KHIASHKO Aleksei Anatolievich អគ្គមេបញ្ជាការរងកងទ័ពជើងទឹក រួមដំណើរដោយសហការី បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាស្ត្រ មូលដ្ឋានសមុទ្ររាម។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅទ្វេឡើងបន្ថែមទៀត៕
ដោយ៖ ប៉ៃ សុឃីម