ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

បើកវគ្គបណ្តុះបណ្តាលកែច្នៃ «ភេសជ្ជៈទឹកល្ពៅ» បង្កើនឱកាសការងារ និងចំណូលជូនប្រជាពលរដ្ឋស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «បច្ចេកទេសកែច្នៃភេសជ្ជៈទឹកល្ពៅ» ជូនដល់ប្រជាពលរដ្ឋនៅភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ពង្រីកចំណេះដឹងផ្នែកកែច្នៃកសិផល និងជួយបង្កើតមុខរបរថ្មីៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ ប៉ៃ សុឃីម