នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញផ្នែកអត្តសញ្ញាណប័ណ្ណ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះបំពេញបែបបទ និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋ ដោយផ្ទាល់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
យុទ្ធនាការនេះមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ ឬហួសសុពលភាព អញ្ជើញមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់ៗគ្នា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសារៈសំខាន់ចាំបាច់ណាស់សម្រាប់ពលរដ្ឋគ្រប់រូបក្នុងការបញ្ជាក់អត្តសញ្ញាណ និងប្រើប្រាស់ក្នុងកិច្ចការផ្លូវច្បាប់ផ្សេងៗ។
សូមបងប្អូនប្រជាពលរដ្ឋ មេត្តាឆ្លៀតពេលអញ្ជើញមកធ្វើឱ្យបានគ្រប់ៗគ្នា៕ដោយ៖ ប៉ៃ សុឃីម





