ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ឥទ្ធិពលព្យុះទី២៧ «ឆយវ៉ាន» (Choi-wan) ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦

សរសេរ:ប៉ៃ សុឃីម

ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ តំបន់មួយចំនួននៅកម្ពុជាអាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ រលកសមុទ្រមានកម្ពស់ប្រមាណ ០,៥០ ដល់ ១,៧៥ ម៉ែត្រ ហើយសាធារណជន និងអ្នកធ្វើដំណើរតាមសមុទ្រត្រូវបង្កើនការប្រុងប្រយ័ត្ន។

ទោះបីជាប្រទេសកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទី២៧ ឈ្មោះ «ឆយវ៉ាន» (Choi-wan) ក៏ដោយ ប៉ុន្តែឥទ្ធិពលនៃព្យុះនេះនៅតែបន្តជះមកលើកម្ពុជា ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ។


តំបន់វាលទំនាប៖សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៣°C
អាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។


តំបន់ខ្ពង់រាប៖សីតុណ្ហភាពចន្លោះពី ២៤°C ដល់ ៣១°C
អាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០%។


តំបន់មាត់សមុទ្រ៖សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៤°C
លក្ខខណ្ឌអាកាសធាតុ៖ អាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។ ស្ថានភាពរលកសមុទ្រមានកម្ពស់មធ្យមចាប់ពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។


សូមសាធារណជន និងបងប្អូនប្រជានេសាទ ឬអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រដែលអាចកើតមានឡើងជាយថាហេតុ៕ ដោយ៖ ប៉ៃ សុឃីម