ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដាក់ចេញផែនការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ចរាចរណ៍ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ

សរសេរ:ប៉ៃ សុឃីម

នគរបាលខេត្តតាកែវប្រជុំនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយផែនការសន្តិសុខ សណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការសម្រួលចរាចរណ៍តាមដងផ្លូវ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកស្នងការរង លោក-លោកស្រីប្រធានផែនការងារជំនាញ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុក និងលោកអធិការរងទទួលផែនការងារសន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន សណ្ដាប់ធ្នាប់ និងអត្តសញ្ញាណកម្មផងដែរ៕
ដោយ៖ ប៉ៃ សុឃីម