ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

អគ្គិភ័យក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ឆ្នាំ២០២៦ ថយចុះ ១០លើក បើធៀបនឹងឆ្នាំមុន

ប៉ៃ សុឃីម

តាមការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ គ្រោះថ្នាក់អគ្គិភ័យទូទាំងប្រទេសក្នុងអំឡុងពេល ១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ (ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា) បានកើតឡើងចំនួន ១៩លើក ថយចុះចំនួន ១០លើក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ (មាន ២៩លើក)។

ចំពោះការខូចខាតរួមមាន៖ ឆេះផ្ទះ ៩ខ្នង, បន្ទប់ ១, សាលាឆាន់ ១ខ្នង, ព្រះវិហារ ១ខ្នង និងរថយន្ត ៣គ្រឿង។

មូលហេតុដោយឆ្លងចរន្តអគ្គិសនីចំនួន ១១លើក (ស្មើនឹង ៧៨.៥៧%)ភ្លើងទៀន-ធូបចំនួន ៣លើក (ស្មើនឹង ២១.៤៣%)ជនរងគ្រោះ ស្លាប់ស្ត្រីម្នាក់ (គ្មានអ្នករងរបួស)។

ករណីកើតឡើងក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ៣ថ្ងៃ (១០–១២ ខែតុលា) ក្នុងរយៈពេល ៣ថ្ងៃនេះ អគ្គិភ័យបានកើតឡើងចំនួន ៥លើក (ថយចុះ ២លើក ធៀបនឹងឆ្នាំ២០២៥ ដែលមាន ៧លើក) នៅតាមបណ្តាខេត្តចំនួន ៥ រួមមាន៖ បាត់ដំបង (១លើក), កំពង់ចាម (១លើក), កំពង់ធំ (១លើក), កំពត (១លើក) និងកំពង់ឆ្នាំង (១លើក)។

ការខូចខាត ឆេះផ្ទះ ៧ខ្នង និងបន្ទប់ ៤ មូលហេតុដោយឆ្លងចរន្តអគ្គិសនី ១លើក (២០%)ភ្លើងទៀន-ធូប ២លើក (៤០%) មិនទាន់កំណត់បាន ២លើក (៤០%)ពុំមានមនុស្សស្លាប់ ឬរងរបួសឡើយ៕

ដោយ៖ ប៉ៃ សុឃីម