ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ដើម្បីសុវត្ថិភាពភ្ញៀវទេសចរតាមកោះ! នគរបាលផ្លូវទឹកខេត្តព្រះសីហនុ ចុះឆែកនិងត្រួតពិនិត្យជលយានយន្តដឹកអ្នកដំណើរយ៉ាងតឹងរ៉ឹង

ប៉ៃ សុឃីម

ខេត្តព្រះសីហនុ ៖ អនុវត្តតាម ការចង្អុលបង្ហាញជាប្រចាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលើមធ្យោបាយជលយានយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវ។

ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសុវត្ថិភាពបច្ចេកទេសជលយានយន្ត ព្រមទាំងការពារសន្តិសុខ និងសុវត្ថិភាពអាយុជីវិតជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរទៅលេងកម្សាន្តនៅតាមបណ្តាកោះនានាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុឱ្យកាន់តែមានទំនុកចិត្តខ្ពស់៕ដោយ៖ ប៉ៃ សុឃីម