ខេត្តព្រះសីហនុ៖ ក្រុមហ៊ុនកោះពស់បានបើកឲ្យបងប្អូនប្រជាពលរដ្ឋចូលលេងកម្សាន្តនៅលើកោះចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះទៅ ដោយក្រុមហ៊ុនបានសហការជាមួយរដ្ឋបាលខេត្តក្នុងការបើកឲ្យដំណើការលើកោះពស់ ជាពិសេសនៅចុងសប្តាហ៍ថ្ងៃសៅរ និងអាទិត្យ នាពេលកន្លងមកសង្កេតឃើញមានរថយន្តប្រមាណជា ១ ០០០គ្រឿង និងម៉ូតូប្រមាណជា ២ ៥០០ គ្រឿងបើកបរឆ្លងកាត់ចូលទៅលេងលើកោះ ព្រោះរមណីយដ្ឋានកោះពស់ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដែលមានការចាប់អារម្មពីសាធារណជន ។
ទន្ទឹមនឹងការបើកឲ្យដំណើការនេះទាមទារឲ្យមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង ខេត្ត ជាពិសេសគឺសមត្ថកិច្ចជួយសម្រួលចរាចរណ៍ និងការសង្គ្រោះបន្ទាន់ តាមម៉ាស្ទ័រប្លង់របស់ក្រុមហ៊ុន រាជរដ្ឋាភិបាលឲ្យរក្សាព្រៃឈើឲ្យមានភាពបៃតងនៅលើកោះ ហើយនៅលើកោះពស់មានឆ្នេរខ្សាច់មិនធំទូលាយ ប្រសិនបើប្រជាពលរដ្ឋចូលលេងកម្សាន្តច្រើន ឆ្នេរខ្សាច់មិនមានកន្លែងសម្រាប់ទទួលសាធារណជនជាមួយគ្នានោះហ៊ុនស្មើសុំដាក់បង្គន់អនាម័យចល័តចំនួន ៨បង្គន់ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋប្រើប្រាស់។
តំណាងក្រុមហ៊ុន ក៏បានសំណូមពរ សុំបើកក្នុងមួយសប្តាហ៍ចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃព្រហស្បត្តិ៍រហូតដល់ថ្ងៃអាទិត្យ និងបើកចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ៧យប់ សម្រាប់ថ្ងៃចន្ទដល់ថ្ងៃព្រហស្បត្តិទុកពេលឲ្យក្រុមហ៊ុនរៀបចំសម្អាតឆ្នេរឡើងវិញស្មើសុំកម្លាំងពាក់ព័ន្ធជួយរៀបចំសណ្តាប់ធ្នាប់ សន្តិសុខសាធារណ ហើយក្រុមហ៊ុន និងបន្តសហការជាមួយរដ្ឋបាលខេត្ត។
ក្នុងកិច្ចប្រជុំ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឲ្យក្រុមហ៊ុនជាអ្នកទទួលខុសត្រូវក្នុងការរៀបចំកែលម្អថែរក្សាអនាម័យបរិស្ថាននៅតាមទីតាំងនីមួយៗ សូមក្រុមហ៊ុននិងដៃគូរសហការរៀបចំបើកលំហសាធារណ ហើយពាក់ព័ន្ធគម្រោងក្រុមហ៊ុន៨៥៥ ការអភិវឌ្ឍធ្វើឲ្យកោះមានដង្ហើមដកឡើងវិញ និងបានធ្វើការណែនាំឲ្យរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុមហ៊ុនត្រូវរៀបចំណតរថយន្តឲ្យបានត្រឹមត្រូវ និងរៀបចំស្លាកសញ្ញាហាមឃាត់នៅតាមទីតាំងដែល មានផលប៉ះពាល់ការដ្ឋានជាដើម ៕
ដោយ៖ ប៉ៃ សុឃីម





















