ក្រសួងការពារជាតិបានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (ASEAN Interm Observers Team) ដែលមាន ៧ ប្រទេសដឹកនាំដោយអនុពន្ធយោធាម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ នឹងអញ្ជើញចុះទៅពិនិត្យការអនុវត្តបទឈប់បាញ់នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។
អនុពន្ធយោធានប្រទេសចំនួន៦ ទៀតរួមមាន៖
១. ប្រទេសឥណ្ឌូនេស៊ី
២. ប្រទេសឡាវ
៣. ប្រទេសមីយ៉ាន់ម៉ា
៤. ប្រទេសហ្វីលីពីន
៥. ប្រទេសសិង្ហបុរី
៦. ប្រទេសវៀតណាម។
ប្រភព៖ ក្រសួងការពារជាតិ
ដោយ៖ KPS99TV







