ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អះអាងថា ចិននឹងបន្តខិតខំប្រឹងប្រែងសម្រាប់ការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា-ថៃវិលត្រឡប់មកសភាពដើមវិញ ជំរុញការកសាងជំនឿចិត្តគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ក៏បានប្រកាសចូលរួមអបអរសាទរចំពោះលទ្ធផលវិជ្ជមាន និងជាទីគាប់ចិត្តសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
ឯកឧត្តម បានគូសបញ្ជាក់ថា ភាគីចិនសូមគាំទ្រយ៉ាងមុតមាំចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ គាំទ្រយ៉ាងមុតមាំចំពោះប្រទេសម៉ាឡេស៊ីនិងប្រទេសសមាជិកអាស៊ានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារសន្តិភាពនិងស្ថិរភាពនៅតាមព្រំដែនរវាងកម្ពុជា-ថៃ ហើយនឹងបន្តខិតខំប្រឹងប្រែងសម្រាប់ការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា-ថៃវិលត្រឡប់មកសភាពដើមវិញ ជំរុញការកសាងជំនឿចិត្តគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ៕
ដោយ៖ ង៉ែត ពិសាន្ត








