Skip to main content
Preah Sihanouk Provincial Television
Log in

គ្រឿងសមុទ្រ១០តោននាំចូលពីថៃមកខេត្តកោះកុងបានផាកពិន័យក្រោយរកពុំឃើញផ្ទុកសារគីមី

Historical original · translation unavailable

Summary

គ្រឿងសមុទ្រ១០តោននាំចូលពីថៃមកខេត្តកោះកុង កាលពីថ្ងៃទី១៩ ខែសីហា ត្រូវបានមន្រ្តីជំនាញផាកពិន័យ ក្រោយត្រួតពិនិត្យពុំឃើញមានផ្ទុកសារគីមី ខណៈមនុស្សចំនួន២នាក់ត្រូវបានដោះលែងវិញផងដែរ។បើតាមមន្រ្តីសាខាគយ និងរដ្ឋាករខេត្តកោះកុង បានឱ្យដឹងនារសៀលថ្ងៃទី២២ ខែសីហាថា ទំនិញជាគ្រឿងសមុទ្រ មាន៖ត្រីគោ មឹក ក្តាមថ្មសក និងចាក់ច្រែង ប្រមាណ១០តោនដែលលួចលាក់ដឹកជញ្ចូនតាមទូក ហើយត្រូវនគរបាលវរសេនាតូចព្រំដែនលេខ២៦៩ បង្រ្កាបបាន ត្រូវបានបង់ពិន័យចូលរដ្ឋ ជាអន្តរការណ៍ទាំងច្បាប់គយ និងច្បាប់ជលផ

គ្រឿងសមុទ្រ១០តោននាំចូលពីថៃមកខេត្តកោះកុង កាលពីថ្ងៃទី១៩ ខែសីហា ត្រូវបានមន្រ្តីជំនាញផាកពិន័យ ក្រោយត្រួតពិនិត្យពុំឃើញមានផ្ទុកសារគីមី ខណៈមនុស្សចំនួន២នាក់ត្រូវបានដោះលែងវិញផងដែរ។

បើតាមមន្រ្តីសាខាគយ និងរដ្ឋាករខេត្តកោះកុង បានឱ្យដឹងនារសៀលថ្ងៃទី២២ ខែសីហាថា ទំនិញជាគ្រឿងសមុទ្រ មាន៖ត្រីគោ មឹក ក្តាមថ្មសក និងចាក់ច្រែង ប្រមាណ១០តោនដែលលួចលាក់ដឹកជញ្ចូនតាមទូក ហើយត្រូវនគរបាលវរសេនាតូចព្រំដែនលេខ២៦៩ បង្រ្កាបបាន ត្រូវបានបង់ពិន័យចូលរដ្ឋ ជាអន្តរការណ៍ទាំងច្បាប់គយ និងច្បាប់ជលផល។

ចំណែក ឆ្លងតាមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប អំពីBorax និង Formalin ទំនិញគ្រឿងសមុទ្រខាងលើពុំមានផ្ទុកសារគីមីអ្វីឡើយ។

ពាក់ព័ន្ធនឹងជនសង្ស័យចំនួន២នាក់ដែលលួចលាក់ដឹកទំនិញខុសច្បាប់ ត្រូវបានលោក ឈិត រតនៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង ប្រាប់ថា បានធ្វើកិច្ចសន្យាដោះលែងទៅលំនៅដ្ឋានវិញហើយ ដោយនេះជាការសម្រេចរបស់ថ្នាក់ដឹកនាំ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…