Skip to main content
Preah Sihanouk Provincial Television
Log in

គម្រោងវិនិយោគ៣៧៥គម្រោងនៅខេត្តព្រះសីហនុទទួលបានការលើកទឹកចិត្តពិសេស

Historical original · translation unavailable

Summary

គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ គម្រោងដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុមានសរុបចំនួន ៣៨៧គម្រោង។ ក្នុងនោះ មានគម្រោងដែលទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ចំនួន ៣៧៥គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧,៨៩១លានដុល្លាអាមេរិក និងប៉ានស្មានអាចបង្កើតឱកាសការងារ ៥៦,៧០០កន្លែង។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ដូច្នេះ តាមរយៈការធ្វើបច្ចុប្បន្នភាពគម្រោងវិនិយោគតាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។បើត

គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ គម្រោងដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុមានសរុបចំនួន ៣៨៧គម្រោង។ ក្នុងនោះ មានគម្រោងដែលទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ចំនួន ៣៧៥គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧,៨៩១លានដុល្លាអាមេរិក និងប៉ានស្មានអាចបង្កើតឱកាសការងារ ៥៦,៧០០កន្លែង។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ដូច្នេះ តាមរយៈការធ្វើបច្ចុប្បន្នភាពគម្រោងវិនិយោគតាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

បើតាមលោក ឃាង ភារម្យ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តពិសេសទាំង៣៧៥គម្រោង ក្នុងនោះ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៧៦គម្រោង មានទុនវិនិយោគប្រមាណ ៣៦៨០លានដុល្លាអាមេរិក, គម្រោងថ្មីមានចំនួន ១៦១គម្រោង មានទុនវិនិយោគប្រមាណ ៣ ១៥០លានដុល្លាអាមេរិក, ការពង្រីកគម្រោងមានចំនួន ២៥គម្រោងទុនវិនិយោគប្រមាណ ៨៩៨លានដុល្លាអាមេរិក និងគម្រោងវិនិយោគដែលមានស្រាប់មានចំនួន ១៣គម្រោង មានទុនវិនិយោគប្រមាណ ៣៥លានដុល្លាអាមេរិក។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែសីហា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ បានបើកកិច្ចប្រជុំសម្រេចផ្តល់គោលការណ៍ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីដល់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុចំនួន ១៧គម្រោងបន្ថែមទៀត។ គម្រោងទាំងនេះ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ៦ និង គម្រោងថ្មីចំនួន១១ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៥៧លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ១ ៧៨០កន្លែង៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…