Skip to main content
Preah Sihanouk Provincial Television
Log in

អគ្គនាយកដ្ឋានជំរុញឱ្យមន្រ្តីផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនពលរដ្ឋខ្មែរទើបមកពីថៃ

Historical original · translation unavailable

Summary

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបើកកិច្ចប្រជុំស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់រួមគ្នាធ្វើការជួយសម្រួល និងដោះស្រាយបញ្ហាធ្វើយ៉ាងណាឱ្យពួកគាត់មានឯកសារសម្រាប់យកទៅប្រើប្រាស់ជាប្រចាំថ្ងៃតាមតម្រូវការជាក់ស្តែង។កិច្ចប្រជុំនេះ ធ្វើឡើងដោយអនុវត្តន៍តាមការណែរនាំរបស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបើកកិច្ចប្រជុំស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់រួមគ្នាធ្វើការជួយសម្រួល និងដោះស្រាយបញ្ហាធ្វើយ៉ាងណាឱ្យពួកគាត់មានឯកសារសម្រាប់យកទៅប្រើប្រាស់ជាប្រចាំថ្ងៃតាមតម្រូវការជាក់ស្តែង។

កិច្ចប្រជុំនេះ ធ្វើឡើងដោយអនុវត្តន៍តាមការណែរនាំរបស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តិទៅក្រោមធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមរយៈប្រព័ន្ធវីឌីអូ (Zoom) នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក តុប នេត លើកឡើងថា ដោយសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរជាច្រើនដែលទើបត្រលប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរមួយចំនួនបានបាត់បង់ ខូចខាត ឬអស់សុពលភាពនូវឯកសារបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ឬមិនមានឯកសារគ្រប់គ្រាន់ និងមួយចំនួនទៀតពុំទាន់មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់នៅឡើយ (ដូចជាសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាដើម)។ ទន្ទឹមគ្នានេះ ឯកឧត្តម បានចាត់ទុកថា បញ្ហានេះ បានបង្កជាឧបសគ្គសម្រាប់ពួកគាត់ក្នុងការស្វែងរកការងារធ្វើ ឬស្នើសុំសេវាផ្សេងៗសម្រាប់តម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…