Skip to main content
Preah Sihanouk Provincial Television
Log in

គម្រោងវិនិយោគតម្លៃ៣លានដុល្លារនិងអាចផ្តល់ការងារបាន១៨១កន្លែងបានលេចរូបរាងឡើងនៅខេត្តព្រះសីហនុ

Historical original · translation unavailable

គម្រោងវិនិយោគបង្កើតរោងចក្រជាមួយទំហំទុនវិនិយោគ៣លានដុល្លារអាម៉េរិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ គម្រោងនេះ បានអនុញ្ញាតឱ្យបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅភូមិពូធឿង សង្កាត់បិតត្រាំង និងភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគនេះ ជាគម្រោងបង្កើតរោងចក្រផលិត និងដំឡើងឧបករណ៍ចម្អិន សម្ភារៈប្រើប្រាស់ពីប្លាស្ទិក និងគ្រឿងសង្ហារិម ដែលមានទំហំទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៨១កន្លែង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសអបអរសាទរដល់ប្រជាពលរដ្ឋក្រុងកំពង់សោម ខេត្តព្រះសីហនុ ដែលទទួលបានគម្រោងវិនិយោគថ្មីបន្ថែមទៀត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…