Skip to main content
Preah Sihanouk Provincial Television
Log in

ក្រុមហ៊ុន ENN Group China ផ្នែកបញ្ញាសិប្បនិមិត្ត (AI) ចាប់អារម្មណ៍ចុះ MoU ជាមួយសមាគមទេសចរណ៍កម្ពុជាធំៗ ដើម្បីអភិវឌ្ឍទេសចរណ៍វៃឆ្លាត (Smart Travel)

Historical original · translation unavailable

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Li Jianxin តំណាងក្រុមហ៊ុន Ennova Holding Co., Ltd ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ENN Group China និងសហការី ចូលជួបសម្តែងការគួរសម ស្នើសុំកិច្ចសហការគាំទ្រ និងសម្របសម្រួលលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសមាគមទេសចរណ៍ធំៗ (AI) ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើបរិបត្តិកម្ម និងការប្រើប្រាស់បញ្ញាសប្បនិមិត្តក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ដោយធ្វើការនាំមកនូវបចេ្ចកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ និងទំនើបសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ ហើយឯកឧត្តមរដ្ឋមន្រ្តី បានឯកភាពជួយសម្របសម្រួលជូនក្រុមហ៊ុនជាមួយសមាគមទេសចរណ៍ធំៗរបស់កម្ពុជា ដើម្បីឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្របតាមស្មារតី «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបានគាំទ្រដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ និងដើម្បីជួយជំរុញកំណើនទេសចរចិន និងអន្តរជាតិមកទេសចរកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុន ENN Group China ជាក្រុមហ៊ុនដ៏ធំមានទីស្នាក់ការចុះបញ្ជីនៅក្នុងខេត្ត បង្កើតឡើងជាង៣៦ឆ្នាំមកហើយ មានបុគ្គលិកជាង៤៥.០០០នាក់ និងមានប្រាក់ចំណូលជាង២២ពាន់ដុល្លារអាម៉េរិក ព្រមទាំងជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនឯកជនទាំង១០០ដ៏ធំនៅប្រទេសចិន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…