រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ហើយចង់រកការងារធ្វើនៅខេត្តព្រះសីហនុ សូមទាក់ទងតាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ និងសម្របសម្រួលរកការងារជូនប្រជាពលរដ្ឋនិងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ។
រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃហើយចង់រកការងារធ្វើនៅខេត្តព្រះសីហនុ សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖
១- លោក ព្រហ្ម ច័ន្ទវិចិត្រ 069 66 99 69
២- លោក ផន វុត្ថា 093 696 668
៣- លោក ម៉ាត់ រុំលី 010 234 266 (តំបន់សេដ្ឋកិច្ចពិសេស ចេ ជាំង)
៤- លោក ស៊ុន វ៉ានដា 096 483 3263 (តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ- បិតត្រាំង)៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម












