Skip to main content
Preah Sihanouk Provincial Television
Log in

ការបង្ក្រាបឧបករណ៍បទល្មើសនេសាទខុសច្បាប់និងធ្វើឲ្យកើនផលនេសាទនៅកម្ពុជាឡើងវិញ

Historical original · translation unavailable

Summary

ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដើម្បីផលនេសាទយើងមានការកើនឡើងវិញក្រុមការងារនឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តារស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះ ផ្នែករដ្ឋប

ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដើម្បីផលនេសាទយើងមានការកើនឡើងវិញក្រុមការងារនឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តារស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។

ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះ ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល សហគមន៍នេសាទ ដោយប្រើទូកម៉ាស៊ីនចំនួន៤គ្រឿង ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ក្នុងការចុះត្រួតពិនិត្យក៍បានបង្ក្រាបបទល្មើសនេសាទដោយ ក្រុមការងារបានរុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់ រួមមាន របាំងព្រួលស្បៃមុងចំនួន១៣ខ្សែ ប្រវែង៧៨០ម លូស្បៃមុងចំនួន១៥មាត់លូ បង្គោលចម្រឹងប្ញស្សីចំនួន១៩០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ១៥០គីឡូក្រាម ចូលក្នុងដែនទឹកធម្មជាតិវិញ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ការងារបង្ក្រាបបទល្មើសនេសាទនៅក្នុងខេត្តកំពង់ចាមត្បូងឃ្មុំ ជាពិសេសនៅខេត្តក្រចេះធ្វើឡើងដូចភ្លៀងរលឹមនៅក្នុងរដូវបិទនេសាទនេះ។

ឯកឧត្តមអំពាវនាវឲ្យប្រជាពលរដ្ឋនៅគ្រប់សហគមន៍ចូលរួមចំណែកទប់ស្កាត់ការនេសាទល្មើសច្បាប់ដើម្បីការពារធនធានធម្មជាតិ ឱ្យសំបូរឡើងវិញ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…