Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា-ឥណ្ឌា ជួបពិភាក្សាការងារនៅក្រសួងការពារជាតិ

Historical original · translation unavailable

(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក S. Muthukrishnan អនុព័ន្ធយោធាឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

កិច្ចជួបនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ដោយមានការអនុញ្ញាតជាតំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ។

គោលបំណងនៃកិច្ចជួបនេះ គឺដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងជំរុញសហប្រតិបត្តិការយោធារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

ដោយ៖ KPS99TV

Comments

Loading comments…