Skip to main content
Preah Sihanouk Provincial Television
Log in

ផ្សារផលិតផលខ្មែរខេត្តបន្ទាយមានជ័យ បន្តលក់ផលិតផលកសិកម្ម និងផលិតផលក្នុងស្រុកជារៀងរាល់ថ្ងៃ

Historical original · translation unavailable

(ខេត្តបន្ទាយមានជ័យ)៖ ផ្សារផលិតផលខ្មែរខេត្តបន្ទាយមានជ័យ កំពុងដំណើរការលក់ផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ ក្នុងខេត្តបន្ទាយមានជ័យ។ ផ្សារនេះបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៨ ល្ងាច មានទីតាំងស្ថិតនៅវេទិការខេត្តបន្ទាយមានជ័យ ភូមិទី៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ផលិតផលដែលមានចំណែកចូលរួមក្នុងផ្សារ រួមមាន បន្លែសុវត្ថិភាព ផ្លែឈើ សាច់មាន់ អង្ករ អាហារកែច្នៃ និងផលិតផលប្រើប្រាស់ក្នុងស្រុកផ្សេងៗ។

ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលរបស់មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ផ្សារនេះត្រូវបានរៀបចំឡើងតាំងពីឆ្នាំ ២០១៩ ដោយសហការជាមួយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។

គោលបំណងនៃការបើកដំណើរការផ្សារផលិតផលខ្មែរ គឺដើម្បីផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ និងអាជីវករខ្នាតតូច ជួយពង្រឹងការតភ្ជាប់ទីផ្សារ និងបង្កើនប្រាក់ចំណូល។ ការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ក៏ជាការរួមចំណែកក្នុងការកែលម្អជីវភាពប្រជាពលរដ្ឋ និងជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់។

ស្វែរកទីតាំងផ្សារផលិតផលខ្មែរខេត្តបន្ទាយមានជ័យ https://maps.app.goo.gl/mLBFd4tbwPidAdz18?g_st=atm

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

Comments

Loading comments…