បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងមិនប្រដាប់អាវុធ កំពុងបន្តប្រចាំការនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយស្ថានភាពនៅម៉ោង ៥ ល្ងាច គឺស្ងប់ស្ងាត់ និងមានការសាមគ្គីភាព។
កងកម្លាំង និងប្រជាពលរដ្ឋកំពុងប្រចាំការដោយភាពអង់អាច និងក្លាហាន ដើម្បីធានាសុវត្ថិភាព និងសន្តិភាពនៅតំបន់។ ក្នុងពេលនេះ មានព្រះសង្ឃនិមន្តមកប្រោះព្រំពរជ័យ ដើម្បីបួងសួងសុំសេចក្តីសុខ និងសន្តិភាពក្នុងសហគមន៍។
សកម្មភាពនេះបង្ហាញពីភាពសាមគ្គី និងការរួមចំណែករបស់ប្រជាពលរដ្ឋ និងកងកម្លាំងក្នុងការរក្សាសន្តិភាពនៅតំបន់ជនបទ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ
















