Skip to main content
Preah Sihanouk Provincial Television
Log in

ក្រសួងព័ត៌មានអះអាងថាពុំមានការចាប់ខ្លួនអ្នកកាសែតដែលផ្សាយពីភូមិព្រៃចាន់និងភូមិជោគជ័យទេ

Historical original · translation unavailable

ថ្មីៗនេះ ក្រសួងព័ត៌មានសង្កេតឃើញមានការចែករំលែកព័ត៌មានអំពីការចាប់ខ្លួនអ្នកសារព័ត៌មាន ដែលផ្សាយពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ។ ករណីនេះ ក្រសួងព័ត៌មាន អះអាងថា ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋខ្មែរនោះទេ និងចាត់ទុកការផ្សាយនេះ ជាព័ត៌មានមិនពិត ហើយផ្សាយក្នុងចេតនាបង្កចលាចល។

សេចក្តីបដិសេធព័ត៌មានចេញនៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ បញ្ជាក់ថា «ក្រសួងព័ត៌មាន សូមប្រកាសបដិសេធព័ត៌មានបែបនេះ និងសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា វាជាព័ត៌មានមិនពិតនោះទេ ហើយជាការផ្សាយក្នុងចេតនាបង្កចលាចល និងបង្កើតការភាន់ច្រឡំក្នុងចំណោមសាធារណជនអំពីស្ថានភាពពិតប្រាកដនៅក្នុងភូមិទាំងពីរនេះ»។

ក្រសួងព័ត៌មាន អះអាងថា ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋខ្មែរ ដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យដូចពាក្យចចាមអារ៉ាមដែលបានលើកឡើងនោះទេ។

ក្រសួងសូមអំពាវនាវប្រជាពលរដ្ឋទាំងអស់តាមដានស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈប្រភពព័ត៌មានផ្លូវការ និងសូមចូលរួមបញ្ចប់ការបង្កើត និងបញ្ចប់ការចែកចាយព័ត៌មានក្លែងក្លាយ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…