Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា ត្រៀមទទួលជើងហោះហើរថ្មីចំនួនពីរបន្ថែមទៀតចុងឆ្នាំ២០២៥នេះ

Historical original · translation unavailable

Summary

(ភ្នំពេញ)៖ ថ្មីៗបន្ទាប់កម្ពុជាទើបទទួលបានសមិទ្ធផលចំនួនពីរ នៃការបើកជើងហោះហើរត្រង់ពីប្រទេសជប៉ុន និងប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅពេលខាងមុខឆាប់ៗនេះ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសតួកគី និងក្រុមហ៊ុនរបស់ប្រទេសឥណ្ឌា នឹងបើកជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ដែលជាសញ្ញាដ៏ល្អសម្រាប់វិស័យអាកាសចរណ៍កម្ពុជា។ នេះបើយោងតាម ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ជា អូន បានឱ្យដឹងថា នៅពេលថ្មីៗខាង

(ភ្នំពេញ)៖ ថ្មីៗបន្ទាប់កម្ពុជាទើបទទួលបានសមិទ្ធផលចំនួនពីរ នៃការបើកជើងហោះហើរត្រង់ពីប្រទេសជប៉ុន និងប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅពេលខាងមុខឆាប់ៗនេះ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសតួកគី និងក្រុមហ៊ុនរបស់ប្រទេសឥណ្ឌា នឹងបើកជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ដែលជាសញ្ញាដ៏ល្អសម្រាប់វិស័យអាកាសចរណ៍កម្ពុជា។ នេះបើយោងតាម ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ។ 

ឯកឧត្តម ជា អូន បានឱ្យដឹងថា នៅពេលថ្មីៗខាងមុខនេះ នឹងមានក្រុមហ៊ុនអាកាសចរណ៍មកពី turkish airline របស់ប្រទេសតួកគី ហោះមកនៅចុងឆ្នាំ២០២៥ និងក្រុមហ៊ុន indigo airlines របស់ប្រទេសឥណ្ឌា នឹងចាប់ផ្តើមហោះមកព្រលានយន្តហោះខេត្តសៀមរាប នៅដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ 

ឯកឧត្តម បានចាត់ទុកការតភ្ជាប់ជើងហោះហើរត្រង់ជាបន្តបន្ទាប់នេះ គឺជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា និងការរីកចម្រើននៃវិស័យអាកាសចរណ៍។ ឯកឧត្តម សង្ឃឹមថា ការតភ្ជាប់ជើងហោះហើរត្រង់ទាំងនេះ នឹងជួយធ្វើពិពិធកម្មផលិតផលទេសចរណ៍ដោយជំរុញកំណើនសេដ្ឋកិច្ចនៅតាមគោលដៅទេសចរណ៍ផងដែរ៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…