Skip to main content
Preah Sihanouk Provincial Television
Log in

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២៥៧នាក់ក្នុងក្លឹបមួយកន្លែងនៅកោះពេជ្រ យកមកសួរនាំ!

Historical original · translation unavailable

(ភ្នំពេញ)៖ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានសហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ហុងសាន បានឆ្មក់ចូលបង្ក្រាបករណីរក្សារទុក ជួញដូរ ចាត់ចែងសម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់នូវសារធាតុញៀន នៅក្លឹបមួយកន្លែងឈ្មោះ ខេមបូឌា ស្កាយ៍ Cambodia Sky ឋិតនៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន ២៥៧នាក់ ក្នុងនោះជនជាតិខ្មែរ ៦២នាក់ រួមមានបុគ្គលិក អនាម័យ ចុងភៅ និងជនជាតិចិន និងជនជាតិវៀតណាម ១៩៥នាក់ ដោយបានចាប់យកវត្ថុតាងគ្រឿងញៀនមួយចំនួនធំ, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងទូរស័ព្ទដៃមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យទាំង ២៥៧នាក់ កំពុងត្រូវបានឃាត់ខ្លួននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីសួរនាំ និងអនុវត្តនីតិវិធី៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…