Skip to main content
Preah Sihanouk Provincial Television
Log in

កងទ័ពជើងទឹកវរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ ម្នាក់បានស្លាប់ដោយសត្វឱម៉ាល់ទិច បន្ទាប់ពីបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖ ទោះបីមានការខិតខំពីអ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង ដើម្បីជួយកងទ័ពជើងទឹកវរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ម្នាក់ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុខណៈ ត្រូវសសត្វឱម៉ាល់ទិចប្រហែល៣០តានិច នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ។

លោកអនុនាវីទោឈ្មោះ កែវ សុបេន អាយុ ៣១ឆ្នាំ វរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ បានស្លាប់បន្ទាប់ពីបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

បច្ចុប្បសពត្រូវបានក្រុមការងាររបស់អ្នកឧកញ្ញ៉ា ទៀ វិចត្រ បញ្ជូនតាមអូប័រទៅក្រុងកោះរ៉ុងវិញដើម្បីឲ្យសាច់ញាត្តិធ្វើបុណ្យតាមប្រពៃណី៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…