Skip to main content
Preah Sihanouk Provincial Television
Log in

អាល្លឺម៉ង់ស្នើឱ្យកម្ពុជា-ថៃបើកច្រកព្រំដែនឡើងវិញ

KPS99TVHistorical original · translation unavailable

ក្រោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួ បានចុះហត្ថលេខារួចមក ការិយាល័យក្រសួងការបរទេសអាល្លឺម៉ង់ បានស្នើឱ្យប្រទេសកម្ពុជា-ថៃចាប់ផ្តើមបើកច្រកព្រំដែន និងបន្តទំនាក់ទំនងពាណិជ្ជកម្មឱ្យពេញលេញជាមួយគ្នាឡើងវិញ។ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ក្រសួងការបរទេសអាល្លឺម៉ង់ បានប្រកាសថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួ គឺជាជំហានសំខាន់មួយឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពក្នុងតំបន់។ បន្ថែមពីនេះ អាល្លឺម៉ង់ ក៏បានជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបើកព្រំដែនេពាណិជ្ជកម្មឡើងវិញ និងបន្តទំនាក់ទំនងឱ្យបានដូចមុនលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ដោយឡែក បើតាមការព្យាកររបស់គណៈកម្មធិការសេដ្ឋកិច្ចដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថៃគឺនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគល់ និងរាយការណ៍បន្តដោយសារព័ត៌មាន Bloomberg បានបញ្ជាក់ថា ប្រទេសថៃនឹងខាតបង់ប្រាក់ចំណូលកាន់តែធ្ងន់ធ្ងរដែលនឹងកើនរហូតដល់ទៅ ១០០ពាន់លានបាត ឬស្មើនឹងប្រមាណ ៣,១០០លានដុល្លារអាម៉េរិក ប្រសិនបើស្ថានភាពព្រំដែននៅបន្តបិទរហូតដល់ចុងឆ្នាំនេះ។

ជាការកត់សម្គាល់៖ ប្រទេសមហាអំណាចធំៗ ដូចជា អាមេរិក,បារាំង, ជប៉ុន, អូរស្ត្រាលី និងអាល្លឺម៉ង់រួមទាំងប្រទេសនៅក្នុងតំបន់អាស៊ានផង បានប្រកាសគាំទ្រចំពោះកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា-ថៃដែលកើតឡើងនៅប្រទេសម៉ាឡេស៊ីឲ្យវិលត្រឡប់ទៅរកទំនាក់ទំនងគ្នាដូចដើមឡើងវិញ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…