Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ធ្វើទស្សនកិច្ចសិក្សាបទពិសោធន៍នៅសួនសាធារណៈស៊ូចូវ ដែលជាបេតិកភណ្ឌពិភពលោករបស់ UNESCO

KPS99TVHistorical original · translation unavailable

នៅក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ពីក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏ធំ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍នៅ សួនសាធារណៈស៊ូចូវ (Suzhou Administrator’s Garden) ដែលជាសួនធំល្បីល្បាញមួយ និងត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO។

ទស្សនកិច្ចនេះមានគោលបំណងសិក្សា និងដកស្រង់បទពិសោធន៍អំពីការរៀបចំបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវទេសចរ ការគ្រប់គ្រងចំណូលចំណាយ ការបង្កើតផលិតផលសេវាកម្មទេសចរណ៍ ការរៀបចំសកម្មភាព storytelling និងការច្នៃប្រឌិតក្នុងការរៀបចំព្រឹត្តិការណ៍ថ្មីៗ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការធ្វើទស្សនកិច្ចសិក្សានេះ ធ្វើឡើងតាមការអញ្ជើញផ្លូវការពីមន្ទីរទេសចរណ៍ខេត្តជាំងស៊ូ និងជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងចិន ដែលមានបំណងពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

Comments

Loading comments…