Skip to main content
Preah Sihanouk Provincial Television
Log in

ឧកញ៉ា ម៉ុង ឫទ្ធី៖ ចំពោះរឿងកសិផលឡើងថ្លៃ ចុះថ្លៃ វាជារឿងធម្មតាទៅហើយ មិនអាចស្តីបន្ទោសអ្នកណាបានទេ

KPS99TVHistorical original · translation unavailable

Summary

Please click this link to get more information

(ភ្នំពេញ)៖ អ្នកជំនួញកសិកម្មជើងចាស់ ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទីបីនៃព្រឹទ្ធសភា និងជាប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី បានឱ្យដឹងថា ចំពោះរឿងកសិផលឡើងថ្លៃ ចុះថ្លៃ វាជារឿងធម្មតារបស់ពិភពលោកនេះទៅហើយ យើងមិនអាចស្តីបន្ទោសបង្អាប់បង្ខូចកេរ្ដិ៍ឈ្មោះអ្នកណាបានទេ។

ឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងតាមបណ្តាញសង្គម Facebook នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា «តាំងនាមរូបខ្ញុំជាអ្នកមានបទពិសោធន៍ធ្វើពានិជ្ជកម្មលើវិស័យកសិកម្ម កសិឧស្សាហកម្ម អស់រយៈពេលជាង៣០ឆ្នាំកន្លមកហើយ រហូតមកដល់ពេលបច្ចុប្បន្ននេះក៏នៅតែបន្តប្រកបមុខរបរនេះដោយមិនបោះបង់ បើទោះបីជាត្រូវជួបឧបសគ្គតូចធំយ៉ាងណាក្ដី ចំពោះរឿងកសិផលឡើងថ្លៃចុះថ្លៃវាជារឿងធម្មតារបស់ពិភពលោកនេះទៅហើយ យើងមិនអាចស្តីបន្ទោសបង្អាប់បង្ខូចកេរ្ដិ៍ឈ្មោះអ្នកណាបានទេ»។

អ្នកជំនួញកសិកម្មជើងចាស់រូបនេះ បានបន្ថែមថា បើចំពោះរាជរដ្ឋាភិបាលចង់ឱ្យតែប្រជាជនលក់កសិផលបានតម្លៃថ្លៃទេ និយាយដោយឡែកជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ លោកបានជួយប្រមូលទិញកសិផលដូចជាពោត ដំឡូងមី កន្ទក់ ចុងអង្ករ ពេលខ្លះជួយទិញស្រូវស្រាលយកមកកិនជាសម្រូប ពីកសិករប្រមាណជាង ៤០លានដុល្លារសហរដ្ឋអាម៉េរិកជារៀងរាល់ឆ្នាំ សម្រាប់យកមកចូលរោងចក្រកែច្នៃធ្វើជាចំណីសត្វ ដោយមានសាយឡូនិងឃ្លាំងសម្រាប់ស្តុកគ្រាប់ធញ្ញជាតិសរុបប្របាណជា ១០០,០០០សែនតោន។

ឧកញ៉ា ម៉ុង ឫទ្ធី ក៏លើកជាចម្ងល់យ៉ាងខ្លាំងចំពោះអ្នកយកលុយជាច្រើនមកដាក់តម្រៀបថតបង្ហោះហ្វេសប៊ុក ថានិងយកលុយនេះមកជួយទិញស្រូវពីកសិករ តើពួកគាត់ធ្លាប់មានបទពិសោធន៍បច្ចេទេសលើមុខរបរនេះដែឬអត់ទេ ហើយគាត់មានជាមូលដ្ឋានគ្រឹះ ដូចជាឡសម្ងួត សាយឡូ ឃ្លាំងស្តុក ម៉ាស៊ិនកិនស្រូវ និងមានទីផ្សារនៅទីណា?៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…