Skip to main content
Preah Sihanouk Provincial Television
Log in

រុក្ខទិវា ៩ កក្កដា ប្រារព្ធធ្វើនៅស្រុកចំការលើ ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ

Historical original · translation unavailable

Summary

រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥នេះ នឹងប្រារព្ធធ្វើឡើងនៅក្នុងកសិដ្ឋានផលិតផលពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជាធិបតី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងទិវាឱកាសនេះ ក្រសួងទេសចរណ៍បានណែនាំ និងលើកទឹកចិត្តដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធ ចូលរួមធ្វើបដាពាក្យស្លោក ចងនៅតាមទីតាំងរបស់ខ្លួន និងផ្

រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥នេះ នឹងប្រារព្ធធ្វើឡើងនៅក្នុងកសិដ្ឋានផលិតផលពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជាធិបតី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងទិវាឱកាសនេះ ក្រសួងទេសចរណ៍បានណែនាំ និងលើកទឹកចិត្តដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធ ចូលរួមធ្វើបដាពាក្យស្លោក ចងនៅតាមទីតាំងរបស់ខ្លួន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព។

សូមជម្រាបថា ពិធីបុណ្យ រុក្ខទិវា ត្រូវបានបង្កើតឡើងនៅសម័យសង្គមរាស្រ្តនិយម ដែលជាចលនាបំផុសបំផុលការដាំដើមឈើដ៏ធំទូទាំងប្រទេស ក្រោមព្រះរាជបូជនីយកិច្ចផ្តួចផ្តើម ដោយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…