Skip to main content
Preah Sihanouk Provincial Television
Log in

ក្រសួងការបរទេសបង្ហាញបណ្តាអង្គទូតបរទេសពីយុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

KPS99TVHistorical original · translation unavailable

នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពី យុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ជូនដល់បណ្តាអង្គទូតបរទេសប្រចាំនៅកម្ពុជាចំនួន២៥។ ពិធីនេះ មានការចូលរួមជាអធិបតីពីលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ គណៈកម្មការនេះ មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រធាន។ ចំណែក ក្នុងរយៈពេល៩ខែមកនេះ កម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាច្រើនទីតាំង ឃាត់ខ្លួនបញ្ជូនទៅតុលាការរាប់រយនាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើតរាប់ពាន់នាក់។ ឈានចូលខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា ក៏បានចាប់ខ្លួនមេខ្លោងដ៏ធំមួយ ដែលប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺលោក ចេន ហ្ស៊ី រួមទាំងបក្ខពួកបញ្ជូនទៅប្រទេសចិនផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…