Skip to main content
Preah Sihanouk Provincial Television
Log in

នារីចិត្តសឿង! ឃើញម្ចាស់លេងបាល់ភ្លេចសោរនៅជាប់ម៉ូតូ កើតចិត្តចង់បានជិះយកទៅបាត់

KPS99TVHistorical original · translation unavailable

ខណៈម្ចាស់ម៉ូតូកំពុងលេងបាល់យ៉ាងសប្បាយ និងទុកសោរជាប់នៅម៉ូតូ ស្រាប់តែស្ត្រីម្នាក់ឃើញឱកាសល្អ ក៏កើតចិត្តចង់បាន ជិះយកទៅបាត់ ដោយមិនខ្លាចច្បាប់។ ម៉ូតូខាងលើម៉ាក ហុងដាឌ្រីម ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A–7028។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចតារាងបាល់ទះ ភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

យ៉ាងណាមិញ ក្រោយរត់គេចខ្លួនបាន ៤ថ្ងៃ សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនបានសម្រេច។ ជនសង្ស័យមានឈ្មោះ មួយ ស្រីឆេង ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រាំងគ្រួស ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ករណីនេះ ធ្វើឱ្យមហាជនហួសចិត្តថា «ឃើញសោរនៅជាប់ មិនមែនមានន័យថាជារបស់ខ្លួនទេ!» ចិត្តសឿងមួយភ្លែត ប៉ុន្តែត្រូវសងដោយការជាប់ខ្នោះដៃ។ ដោយ៖ ឡាយ កុល

Comments

Loading comments…