Skip to main content
Preah Sihanouk Provincial Television
Log in

សង្គ្រាមឈ្លានពានរបស់យោធាថៃ បណ្តាលឱ្យវត្តកែវសិក្ខាគិរីស្វារៈ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ

KPS99TVHistorical original · translation unavailable

វត្ត កែវសិក្ខាគិរីស្វារៈ ស្ថិតនៅជើងភ្នំដងរែក ជាប់ជើងភ្នំប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីអារាមសម្រាប់ព្រះសង្ឃគង់នៅ និងប្រតិបត្តិធម៌ ព្រមទាំងជាទីគោរពបូជារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ប៉ុន្តែត្រូវបានរងគ្រោះដោយសារការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោង បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត បន្សល់ទុក្ខ និងការបាត់បង់ បន្ទាប់ពីសង្គ្រាមឈ្លានពានពីសំណាក់កងកម្លាំងយោធាថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នាពេលកន្លងមក។

សូមរំលឹកផងដែរថា ក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ចំនួន ២លើក កងកម្លាំងថៃបានធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកដោយមិនរើសមុខ និងមិនរើសទីតាំង ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជនស៊ីវិលជាច្រើននាក់ ព្រមទាំងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ លើផ្ទះសម្បែងប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មណ្ឌលសុខភាព និងប្រាសាទបុរាណជាច្រើនឥតគណនា។

ភស្តុតាងទាំងនេះត្រូវបានចាត់ទុកថា ជា ឧក្រិដ្ឋកម្មសង្គ្រាម ដែលបង្កឡើងដោយកងកម្លាំងយោធាថៃ ដែលបានរំលោភលើច្បាប់សង្គ្រាម និងច្បាប់អន្តរជាតិ ដែលបានកំណត់យ៉ាងច្បាស់ថា មូលដ្ឋានស៊ីវិល និងប្រជាជនស៊ីវិល មិនត្រូវបានជ្រើសរើសជាគោលដៅក្នុងសង្គ្រាមជាដាច់ខាត៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…