Skip to main content
Preah Sihanouk Provincial Television
Log in

ស្ថានទូតកម្ពុជាប្រចាំជប៉ុន ចេញសេចក្តីបំភ្លឺជុំវិញរបាយការណ៍ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា

KPS99TVHistorical original · translation unavailable

តូក្យូ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីបំភ្លឺជាផ្លូវការ ដើម្បីឆ្លើយតបនឹងរបាយការណ៍ និងអត្ថបទព័ត៌មានមួយចំនួនដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ ដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ រួមមាន Nikkei Asia និង The Japan Times ដែលបានដកស្រង់ខ្លឹមសារពីរបាយការណ៍របស់អង្គការ Amnesty International ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាការជួញដូរមនុស្សនៅកម្ពុជា។

តាមសេចក្តីបំភ្លឺ ស្ថានទូតបានលើកឡើងពីជំហរ និងការពន្យល់ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ ដោយគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមអនឡាញ និងការជួញដូរមនុស្ស ដែលជាបញ្ហាប្រឈមសកលកំពុងកើតមាននៅក្នុងបណ្តាប្រទេសជាច្រើន។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក៏បានអំពាវនាវឱ្យសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធ ធ្វើការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងយកចិត្តទុកដាក់លើប្រភពព័ត៌មានផ្លូវការ ដើម្បីធានាបាននូវភាពត្រឹមត្រូវ តុល្យភាព និងសុចរិតភាពនៃការផ្សព្វផ្សាយព័ត៌មាន។

សូមអានខ្លឹមសារសេចក្តីបំភ្លឺទាំងស្រុងដូចមានភ្ជាប់ជូនខាងក្រោម៖

ដោយ៖ សុខ ស៊ីណាន

Comments

Loading comments…