Skip to main content
Preah Sihanouk Provincial Television
Log in

តម្លៃមាសនៅកម្ពុជាកើនដល់ជាង ៥,២០០ ដុល្លារក្នុងមួយតម្លឹង ខណៈអាមេរិក-អ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងសន្តិភាព

KPS99TVHistorical original · translation unavailable

គិតត្រឹមម៉ោង ៩:០០ ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ តម្លៃមាសតាមបណ្ដាហាងមាសនៅរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃប្រមាណ ៥,២១០ ដុល្លារ ក្នុងមួយតម្លឹង។

ការកើនឡើងនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះដែលបានអូសបន្លាយអស់ជិត ៤ ខែ។

លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link Securities បានឱ្យដឹងនៅថ្ងៃទី១៥ មិថុនា ថា ការប្រែប្រួលតម្លៃមាសនឹងកើតឡើងជាបន្តបន្ទាប់ទៅតាមដំណាក់កាល និងស្ថានភាពសេដ្ឋកិច្ចពិភពលោក។

លោកបញ្ជាក់ថា សូចនាករសេដ្ឋកិច្ចអាមេរិក ដូចជា កំណើនការងារ ប្រាក់ចំណូលមធ្យម និងអត្រាគ្មានការងារធ្វើ កំពុងបង្ហាញសញ្ញាវិជ្ជមាន ដែលជួយពង្រឹងតម្លៃប្រាក់ដុល្លារ។ នៅពេលប្រាក់ដុល្លាររឹងមាំ តម្លៃមាសជាទូទៅនឹងប្រឈមសម្ពាធធ្លាក់ចុះ ដូច្នេះមាសមិនទាន់អាចហក់ឡើងដល់ ៦,០០០ ដុល្លារ ឬ ៥,០០០ ដុល្លារខ្ពស់ជាងនេះក្នុងរយៈពេលខ្លីបានទេ។

ទោះជាយ៉ាងណា លោករំពឹងថា ប្រសិនបើស្ថានការណ៍សន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់មានស្ថិរភាព និងកត្តាគាំទ្រផ្សេងៗនៅតែបន្ត តម្លៃមាសអាចកើនឡើងដល់ប្រមាណ ៥,៥០០ ដុល្លារ ក្នុងមួយតម្លឹង នៅដំណាក់កាលបន្ទាប់៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…