Skip to main content
Preah Sihanouk Provincial Television
Log in

សមត្ថកិច្ចស្រុកចន្ទ្រា បង្ក្រាបទីតាំងសង្ស័យប្រព្រឹត្ត Online Scam ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់

KPS99TVHistorical original · translation unavailable

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំរោង បានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ជាជនជាតិវៀតណាម ក្នុងនោះមានស្ត្រី ២នាក់។ ជាមួយគ្នានេះ ក៏បានដកហូតសម្ភារៈ និងវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រយួរដៃ ១១គ្រឿង កុំព្យូទ័រលើតុ (All-in-One) ៤គ្រឿង ទូរស័ព្ទដៃ iPad ឧបករណ៍ WiFi និងសម្ភារៈពាក់ព័ន្ធនឹងសកម្មភាព Online Scam មួយចំនួនទៀត។

ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចជំនាញបានបិទ (Seal) ទីតាំងខាងលើជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវបន្ថែម។

បច្ចុប្បន្ន ជនសង្ស័យទាំង ១០នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…