Skip to main content
Preah Sihanouk Provincial Television
Log in

អគារជាប់គាំង និងគម្រោងវិនិយោគជាប់គាំង ត្រូវបានក្រុមការងារពិសេសរបស់រដ្ឋាភិបាល បន្តសកម្មភាពដោះស្រាយ

Historical original · translation unavailable

(ព្រះសីហនុ)៖ បញ្ហាអគារជាប់គាំង និងគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលដាក់ចេញចំណាត់ការដោយបង្កើតក្រុមការងារពិសេសមួយ ដើម្បីជំរុញ និងវិនិយោគអគារជាប់គាំងក្នុងខេត្តព្រះសីហនុ ដើម្បីបន្តសកម្មភាពវិនិយោគឡើងវិញ។

យោងតាមមន្រ្តីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានអះអាងថា មានអគារជាប់គាំងសរុប ៥២៧ អគារ ខណៈអគារដែលជាប់គាំងចំនួន ១០៣ ត្រូវបានទទួលការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល ដើម្បីចាប់ផ្ដើមបន្តដំណើរការសាងសង់ឡើងវិញ។

លោក អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋាន នៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ចំពោះគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ។

លោកបន្តថា ចាប់តាំងពីឆ្នាំ ២០១៦ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ ពោលគឺរាល់គម្រោងវិនិយោគដែលបានផ្អាក ពន្យារ និងពុំមានសកម្មភាព គឺត្រូវជំរុញការវិនិយោគឡើងវិញ៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…